វចនានុក្រមសូរបបូរមាត់នាម·[សូ-ប-បូ-មាត់](ភាសា.) សូរព្យញ្ជនៈដែលមានទីបន្លឺនៅបបូរមាត់គឺបបូរមាត់លើនិងបបូរមាត់ក្រោមប៉ះគ្នា។ ព្យញ្ជនៈសូរបបូរមាត់ មាន [p] [b] [m] ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសូរផ្ទុះនាម·[សូ-ផ្ទុះ](ភាសា.) សូរព្យញ្ជនៈដែលបន្លឺឡើង ដោយមានដំណើរខ្យល់ចេញពីសួតមកប៉ះខ្លាំងនឹងគ្រឿងប្រដាប់បន្លឺសំឡេង បណ្ដាលឱ្យមានបន្ទុះ ដូចជា [p] [b] [t] [d] [k] [ɡ] [m] [n] [ɲ] [ŋ] ជាដើម។ ព្យញ្ជនៈសូរផ្ទុះឬសូរស្ទះជាព្យញ្ជនៈដែលមានរង្វះខ្យល់កម្រិតសូន្យ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសូរផ្ទុះត្រដុសនាម·[សូ-ផ្ទុះ-ត្រ-ដុស](ភាសា.) សូរព្យញ្ជនៈដែលបន្លឺឡើងដោយបន្សំចូលគ្នារវាងសូរផ្ទុះឬសូរស្ទះជាមួយនឹងសូរត្រដុស (fricative) ដូចជា ព្យញ្ជនៈ [tʃ] ក្នុងពាក្យ [tʃaild] (child) ព្យញ្ជនៈ [dʒ] ក្នុងពាក្យ [dʒæm] (jam) នៃភាសាអង់គ្លេស ជាដើម។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសូរមាត់នាម·[សូ-មាត់](ភាសា.) សូរព្យញ្ជនៈដែលពេលបន្លឺ រនាំងក្រអូមបិទផ្លូវច្រមុះ ដើម្បីឱ្យខ្យល់ក្នុងសួតចេញមកក្រៅតែតាមមាត់។ ព្យញ្ជនៈសូរមាត់ឬមុខជៈ មាន [p] [b] [f] [v] [s] [k] [c] [t] [g] ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសូរមុខក្រអូមនាម·[សូ-មុក-ក្រ-អូម](ភាសា.) សូរព្យញ្ជនៈដែលមានទីបន្លឺនៅមុខក្រអូម គឺខ្នងអណ្ដាតទល់នឹងផ្នែកនៃគុហាមាត់ដែលស្ថិតនៅមុខក្រអូម។ ព្យញ្ជនៈសូរមុខក្រអូម មាន [ ʃ ] [ ʒ ] ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសូររនាំងក្រអូមនាម·[សូ-រ-នាំង-ក្រ-អូម]សូរព្យញ្ជនៈមួយពួកដែលក្នុងការបន្លឺ ខ្នងអណ្ដាតទៅប៉ះនឹងរនាំងក្រអូម :មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសូរលំហូរនាម·[សូ-លំ-ហូ](ភាសា.) សូរព្យញ្ជនៈដែលពេលបន្លឺ ខ្យល់ដែលរត់ចេញពីសួតស្ទើរតែមិនត្រដុសនឹងផ្ទៃគុហាមាត់ អណ្ដាត ធ្មេញឡើយ ពោលគឺហាក់បីដូចជាមានលំហូរ។ ព្យញ្ជនៈលំហូរជាព្យញ្ជនៈដែលមានរង្វះខ្យល់កម្រិត២។ ព្យញ្ជនៈលំហូរ មាន [l] [r] ...។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសូរវិទ្យានាម·[សូ-វិត-ទ្យា]វិទ្យាសាស្ត្រដែលសិក្សាអំពីសូរ ដែលមានមែកធាងសំខាន់ៗ ដូចជាសូរវិទ្យាបន្លឺ សូរវិទ្យាអាគូស្ទិក សូរវិទ្យាបន្សំ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក
វចនានុក្រមសូរសព្ទនាម·[សូ-ស័ប]សូរសំឡេងឬសំឡេងក្លៀវក្លា, សំឡេងខ្លាំង។ សូរសព្ទសំនៀងនៃព្រះសម្មាសម្ពុទ្ធប្រកបដោយអង្គ៨ហៅថា អដ្ឋង្គុបតសរៈឬអដ្ឋង្គិកសរៈ គឺ ១ស្រឡះស្រឡំស្មើៗ; ២ស្រទន់ពីរោះ; ៣ឱ្យអ្នកស្ដាប់ងាយដឹងងាយយល់; ៤គួរឱ្យអ្នកស្ដាប់ចង់ស្ដាប់មិនធុញទ្រាន់; ៥ក្បោះក្បាយមិនស្អកស្អា; ៦មានសូរនិគ្គហិតមូលក្រឡង់; ៧មានសូរជ្រៅក្នុងទ្រូង; ៨ក្រាងក្រអៅ។មើលអត្ថន័យ ចម្លងតំណ ចែករំលែក